ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបុកអ្នកថ្មើរជើងម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបុកអ្នកថ្មើរជើងម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាល វេលាម៉ោ៥និង៣០នាទី ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ តារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ អ្នកបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកមាស គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តញ្ញាណ ចុះរត់គេចខ្លួនបាត់ ក្រោយ កើតហេតុ។ ចំណែកជនរងគ្រោះរត់ឆ្លងថ្នល់គ្មានប្រុងប្រយ័ត្នឈ្មោះតុំ នឿន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅ ភូមិនៅភូមិ ដូនឈូក ឃុំនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ បណ្តាលស្លាប់កន្លែងកើតហេតុ។

សមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីខ្នែរ ចំណែកវត្ថុតាង រថយន្ដ យកមករក្សាទុកអធិការដ្ឋានស្រុកស្វាយ រងចាំដោះស្រាយគ្នាតាមក្រោយ ៕​ ប៊ុន រិទ្ធី​


ចែករំលែក៖