ព័ត៌មានទាន់ហេតុការណ៍៖

របាំង​ទ្រូង​ផ្លូវ​ចំនួន​៤​ផ្ទាំង​ត្រូវ​រថយន្ត​បុក​រលំ​នៅ​ពេល​ជិត​ភ្លឺ​ក្នុង​សង្កាត់​លេខ​៤

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ប្រភពពីស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​បាន​ឲ្យដឹង​ថា នៅ វេលាម៉ោង​៤និង១៥នាទី ជិត​ភ្លឺ​ ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨​ មាន​ រថយន្ត​HIGHLANDER ១​គ្រឿង​ ពណ៌ស្ករ​ គ្មានស្លាកលេខ​ មិនស្គាល់អត្តសញ្ញាណ​អ្នក​បើកបរ​ មានទិសដៅពី​ផ្សារ​លើ​ ឆ្ពោះទៅ​ឆ្នេរ​អូឈើទាល​ បាន​បុក​របាំង​ទ្រូង​ផ្លូវ​ រលំ​អស់​ចំនួន​៤ផ្ទាំង​ ចំណុច​ផ្លូវ​កែង​តុលា​ការ​ចាស់​ ស្ថិតនៅ​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ ។

គ្រោះថ្នាក់​នេះ​ ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រងរបួស​ទេ​។

រីឯ​វត្ថតាង​ រថយន្ត​១គ្រឿង​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់ចាំម្ចាសរថយន្តមកដោះស្រាយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖