ភ្នំពេញ៖ ជនរងគ្រោះម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង ខណៈដើរឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងបើកបរដោយជនមិនស្គាល់អត្តសញ្ញាណមកបុកពេញទំហឹង ។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ កងពលតូច ៧០ដឹកទៅព្យាបាលភ្លាមៗផងដែរ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីថាជនរងគ្រោះដើរឆ្លងផ្លូវពីលិចទៅកើត រីឯម៉ូតូបង្កបើកបរពីត្បូងទៅជើង ហើយមិនដឹងយ៉ាងម៉េចស្រាប់តែបុកជនរងគ្រោះបណ្តាលឲ្យបាក់ជើងស្តាំម្ខាងតែម្តង។ ជនបង្ក្កក្រោយកើតហេតុបានក្រោកពីដួល ហើយលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោល ៕ សុខា សែនជ័យ