ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ព្រមានអាជ្ញាធរខណ្ឌឫស្សីកែវ និងមាន បញ្ហាជាមួយគ្នាប្រសិនបើនៅតែបណ្ដោយឲ្យឡានធំចូលដឹកដី ឆ្លងកាត់ក្រុងយ៉ាងអនាធិបតេយ្យទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានព្រមានអាជ្ញាធរខណ្ឌស្សីកែវ ថាយើងនិងមាន បញ្ហាជាមួយគ្នាប្រសិនបើនៅតែ បណ្ដោយ ឲ្យឡានធំចូលដឹកដី ឆ្លងកាត់ក្រុងយ៉ាងអនាធិ បតេយ្យបែបនេះ ទៀត ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃអង្គា ១រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃ ទី០២ មករា ឆ្នាំ២០១៨។

លោកឃួង ស្រេង អភិបាលបាន លើកយកករណីអាជ្ញាធរខណ្ឌឫស្សីកែវ ដែលមិនយកចិត្តទុកដាក់ទៅលើវិធានការ ទប់ស្កាត់រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់គំពុបធ្លាក់លើផ្លូវប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់ និងបរិស្ថានក៏ដូចសុខ ភាពqអ្នកធ្វើដំណើរទូទៅ។ បើនៅតែបន្ដសកម្មភាពឡានធំចូល និងបើកឆ្លងកាត់ក្រុង យ៉ាងអនាធិតេយ្យបែបនេះទៀត យើងមានវិការក្ដៅជាមួយគ្នា ទៅថ្ងៃក្រោយ ។

លោកអភិបាលថា៖ រឿងដដែលៗបានកើតមានឡើងនិងមិនបានអនុវត្តតាមការណែនាំដោយបណ្តោយឲ្យកើតមានការដឹកដីយ៉ាងគគ្រឹកគគ្រេងគំពុបហៀរហូរលើផ្លូវគ្មានការទប់ស្កាត់ ពិសេសលើផ្លូវលេខ៥៩៨ និងកំណាត់ផ្លូវជាតិលេខ៥។ លោកបញ្ជាក់ថា៖ បើ អស់លោកធ្វើមិនបានប្រាប់ឲ្យបានច្បាស់មក ព្រោះមន្ត្រីខណ្ឌឫស្សីកែវនេះនិយាយដដែលៗច្រើនដងពេកហើយហត់ពេកហើយ។សុំអស់លោកកុំអាងអាវគ្រោះ អាវគ្រោះមិនអាចការពារអស់លោកបានទេពេលជ្រមុជក្នុងទឹក។ក្រុមហ៊ុនដឹកដីដឹកខ្សាច់មិនមានច្រើនទេក្នុងមូលដ្ឋានអស់លោកទទួលខុសត្រូវ ចុះហេតុអ្វីក៏ទប់ស្កាត់ ឬណែនាំឲ្យអនុវត្តតាមសេចក្តីជូនដំណឹងមិនបាន។អស់លោកត្រូវចេះទាស់ភ្នែករាល់ចំណុចខុសឆ្គងដែលមានក្នុងមូលដ្ឋាន និងមានឆន្ទះទទួលខុសត្រូវពិតប្រាកដ។

លោកឃួង ស្រេង មានប្រសាសន៏ថា៖ ពាក្យថាត្រូវចុះមើលផ្លូវ គឺមានន័យណាស់។ ពេលមើលផ្លូវគឺបានឃើញអ្វីៗច្រើនរឿង ឃើញពីសំណូមពររបស់ប្រជាពលរដ្ឋ។ជាមួយគ្នានេះ លោលអភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវទាំង១១ខ្សែសំខាន់ៗក្នុងក្រុងដែលមានស្រាប់ ក៏ដូចជាការត្រូតពិនិត្យទីតាំងហាងបញ្ចាំដែលមានក្នុងភូមិ សាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ៕ សំរិត


ចែករំលែក៖