ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​គ្រឿងញៀនម្នាក់​ត្រូវ​នគរបាលក្រុង​ព្រះសីហនុបង្រ្កាប​ និង​ចាប់​បាន​ថ្នាំញៀន​ចំនួន​៩​កញ្ចប់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ លោក​អនុសេនីយ៍​ឯក​ តាក​ រៀម​អធិការរង​នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ ទទួល​ការ​ងារ​ប្រឆាំង​បទ​ល្មើស​បាន​ឲ្យ​ដឹង​ថា៖ នៅ​រសៀល​ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨​ នគរបាលក្រុង​ព្រះសីហនុ បានបង្រ្កាប​មុខសញ្ញា គ្រឿងញៀន​១​ករណី​ ឃាត់ខ្លួនជនសង្ស័យ១នាក់​ ឈ្មោះ កល់ វិចិត្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី១ ភូមិ ៦ សង្កាត់លេខ ៤​ ក្រុង​ព្រះសីហនុ ព្រម​ទាំង​ចាប់​យក​បាន​ថ្នាំញៀន​ ម្សៅក្រាមពណ៌ស​ថ្លា​ ចំនួន​ ៩កញ្ចប់​ ។

ករណីនេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត៕ ឆ្លាម សមុទ្រ


ចែករំលែក៖