ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណម្ចាស់រោងចក្រ ម្ចាស់ក្រុមហ៊ុន និងកូនក្មួយកម្មករទាំងអស់ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណម្ចាស់រោងចក្រ ម្ចាស់ក្រុមហ៊ុន និងកូនក្មួយកម្មករទាំងអស់ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលព្រឹកនេះ។

សម្តេចតេជោងថ្លែងថា៖«ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណម្ចាស់រោងចក្រ ម្ចាស់ក្រុមហ៊ុន និងកូនក្មួយកម្មករទាំងអស់ដែលបានមកចូលរួមក្នុងពិធីសំណេះសំណាលព្រឹកនេះ។ ខ្ញុំក៏សូមអរគុណចំពោះបងប្អូនជីដូនជីតារបស់កូនក្មួយ កម្មករកម្មការនី ដែលបានគាំទ្ររូបខ្ញុំ និងបោះឆ្នោតអោយ គណបក្សប្រជាជន ដឹកនាំ និងកសាងប្រទេសជាតិមកទល់សព្វថ្ងៃ។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ អរគុណដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ និងបានបញ្ចៀសបាននូវគ្រោះថ្នាក់ និងអំពើហឹង្សាគ្រប់យ៉ាងនៅក្នុងពិធីចូលឆ្នាំសកល ២០១៨ ដែលបានព្រឹត្តិទៅយ៉ាងល្អកាលពី២ថ្ងៃកន្លងមកនេះ។

ពូក៏សូមជូនពរកូនក្មួយកម្មករកម្មការនីទូទាំងប្រទេសទទួលបានជោគជ័យក្នុងការងារ និងសុខចម្រើននៅក្នុងឆ្នាំសកលថ្មី ២០១៨ គ្រប់ៗគ្នា»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖