ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកសម្លាប់ប្រពន្ធខ្លួនឯងនៅខណ្ឌពោធិ៍សែនជ័យត្រូវសមត្ថកិច្ចតាមចាប់ដល់ទឹកដីខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាប្តីបានសម្លាប់ប្រពន្ធខ្លួននៅក្នុងបន្ទប់ជួលភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅ៣ ខណ្ធពោធិ៍សែនជ័យ កាលពី១ខែមុន ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌបាន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវរហូតចាប់បានកលពីព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ។

សពស្ដ្រីរងគ្រោះ ឈ្មោះ ​ព្រីម បូផា ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនដៃដល់ជាសម្លាប់ប្រពន្ធរបស់ខ្លួន ជាកម្មការិនីនៅរោងចក្រ QMI កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ​ចំណុចបន្ទប់ជួលលេខ៤២ ជាន់ទី៣ ភូមិត្រពាំង​ពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ កន្លងទៅនេះ ត្រូវបានចាប់ខ្លួនហើយ ខណៈដែលជននេះបានរត់គេចខ្លួន និងទៅលាក់ខ្លួននៅខេត្តព្រះសីហនុ។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួល​លេខ៤២ ជាន់ទី៣ ប្រហែលពីសប្ដាហ៍មកហើយ ហើយពីរនាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត ដោយឡែកថ្ងៃកើតហេតុខាងលើអ្នកជួលនោះ មិនទាន់បានឲ្យលុយថ្លៃបន្ទប់ ខ្លួនបានឡើងមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល​

បើតាមមន្ដ្រីនគរបាល សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងដណ្ដប់ភួយ។ សន្និដ្ឋាន​តាមការបញ្ជាក់ពី​លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន បានឲ្យដឹងថាសពស្លាប់ ដោយសារអំពើឃាតកម្ម​ ដែលប្តីជាអ្នកសម្លាប់៕ សុខាសែនជ័យ


ចែករំលែក៖