ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឡើងទៅលើអគារវឌ្ឍនៈមើលពីការអភិវឌ្ឍន៍នៃរាជធានីភ្នំពេញ ។
សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«រូបថតនេះគឺខ្ញុំឡើងទៅលើអគារវឌ្ឍនៈមើលពីការអភិវឌ្ឍន៍នៃរាជធានីភ្នំពេញ។ ខ្ញុំ និងបងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេស គឺបានឃើញច្បាស់ពីការរីកចម្រើនពិតប្រាកដរបស់កម្ពុជា។ ប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខលឿនជានិច្ច ព្រោះយើងមានអ្នកធ្វើពិតប្រាកដ ច្រើនជាងអ្នកអង្គុយថា និងអ្នកមើលកម្ពុជាបញ្ច្រស់ថ្ងៃ។
ថ្ងៃទី ៥ មករា ២០១៨ នេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំរបស់ខ្ញុំផងដែរ។ សូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរខ្ញុំ និងភរិយាជាទីស្រឡាញ់បំផុតរបស់ខ្ញុំ នៅក្នុងថ្ងៃដ៏ពិសេសបំផុតរបស់ខ្ញុំថ្ងៃនេះ!»៕