ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសប្រធានាធិបតីដូណាល់ ត្រាំ «ជាជនក្បត់ជាតិ»?

ចែករំលែក៖

កាលពីថ្ងៃទី៣ ខែមករា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយអតីតទីប្រឹក្សាយុទ្ធសាស្ត្រនៅសេតវិមានគឺលោក Steve Bannon ។ លោក Bannon ធ្លាប់ធ្វើជាទីប្រឹក្សា យ៉ាង ជិតស្និទ្ធនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ។ ការ ប្រកាសរបស់លោកត្រាំ គឺជាការឆ្លើយតប ទៅនឹងការរិះគន់របស់លោក Bannon ទៅលើកូនប្រុសនិងកូនប្រសារបស់លោកថា ជាជន«ក្បត់ជាតិ» ពេលជួបជាមួយមន្ត្រី រុស្ស៊ី។

លោកត្រាំបានបញ្ជាក់ថា«លោក Steve Bannon មិនជាប់ពាក់ព័ន្ធនឹងអាណត្តិប្រធានាធិបតីរបស់លោកឡើយ។ ក្រោយពេល ដកហូតតំណែង ធ្វើឲ្យលោកបាត់បង់ការ ងារនិង បាត់បង់សតិទៀតផង។

តាមរយៈបណ្តាញ Twitter លោក Trump Jr. បានបង្ហោះសារយ៉ាងដូច្នេះថា «លោក Steve មានកិត្តិយសដើម្បីបម្រើ​ការងារនៅក្នុងសេតវិមាន ក៏ដូចជា ប្រទេសជាតិ។ ប៉ុន្តែគួរឲ្យសោកសាយ លោកបានបំផ្លិចបំផ្លាញកិត្តិយសនេះ ហើយប្រែក្លាយឱកាសនេះ ទៅជាសុបិនអាក្រក់នៃការលួចចាក់ពីក្រោយខ្នង ការប្រមាថ ការបញ្ចេញព័ត៌មានផ្ទៃក្នុង ការភូតកុហក និងការបង្កភាពរាំងស្ទះដល់ប្រធានាធិបតី»។

នៅមុនការបញ្ចេញប្រតិកម្មខាងលើ របស់ លោក Trump Jr. សារព័ត៌មានអង់ គ្លេស The Guardian បានលាតត្រដាង សេចក្តីដកស្រង់ខ្លះ ចេញពីសៀវភៅដែលជិតចេញផ្សាយមួយក្បាល មានចំណង ជើងថា «Fire and Fury» ស្តីពីយុទ្ធនាការ បោះឆ្នោត ព្រមទាំងអាណត្តិដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ សៀវ ភៅនេះរួមមាននូវសម្តីរបស់ លោក Bannon ដែលបាននិយាយថា ជំនួបកាលពីឆ្នាំ ២០១៦ រវាងកូនប្រុសបណ្តូលចិត្តរបស់ លោក ត្រាំ គឺលោក Trump Jr. និងមេធាវី ជនជាតិរុស្ស៊ីម្នាក់ គឺជាទង្វើក្បត់ជាតិ និង​មិនស្នេហាជាតិឡើយ។

គួរជម្រាបថា ក្រៅពីនេះនៅក្នុងសៀវ ភៅខាងលើ លោក Bannon ក៏បានលើក ឡើងផងដែរថា ក្រុមស៊ើបអង្កេតពិសេស នៅក្នុងរឿងអាស្រូវរវាងលោក ត្រាំ នឹងរដ្ឋា ភិបាលរុស្ស៊ី នឹងធ្វើការកម្ទេចលោក Trump Jr. ដូចជាពងមាន់អ៊ីចឹង នៅលើ បណ្តាញទូរទស្សន៍ជាតិអាមេរិក។ ដោយ ហេតុតែទ្រាំពុំបាននឹងរឿងនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារឆ្លើយ តបវិញថា នៅពេលត្រូវបានបណ្តេញចេញ ពីតួនាទី លោក Bannon មិនត្រឹមតែបាត់ បង់ការងារប៉ុណ្ណោះទេ តែថែមទាំងបាត់ បង់សតិរបស់ខ្លួនទៀតផង៕ ម៉ែវ សាធី

UNITED STATES – APRIL 14: Donald Trump is joined by his son, Donald Jr., at a Park Ave. luncheon hosted by The Donald. (Photo by Andrew Savulich/NY Daily News Archive via Getty Images)


ចែករំលែក៖