ព័ត៌មានទាន់ហេតុការណ៍៖

ខំបំបែកសំបកគ្រាប់ផ្លោងស្មានតែកេះមាស ជនជាតិហ្វីលីពីន៨នាក់ស្លាប់

ចែករំលែក៖

នៅពេលដែល លោក MarcelonAntogan ខិតខំបំបែកគ្រាប់ផ្លោងដោយប្រើដែកគោលនិងពូថៅ ក៏ស្រាប់តែផ្ទុះបណ្តាលឲ្យលោក និងមនុស្សជិតស្និទ្ធ៧នាក់ទៀតស្លាប់ ។ ក្រៅពីនេះនៅមានអ្នករងរបួស ៥នាក់។

សារព័ត៌មាន AFP បានផ្សាយថា ហេតុការណ៍ផ្ទុះខាងលើកើតឡើងកាលពីថ្ងៃទី៣ ខែមករា ស្ថិតនៅក្នុងស្រុក Sirawaiភាគខាងត្បូងហ្វីលីពីន ចម្ងាយពីទីក្រុងម៉ានីល ប្រមាណ៨០០គីឡូម៉ែត្រ។

នៅមុនហេតុការណ៍កើតឡើង អ្នកយកជ័រកៅស៊ូមានឈ្មោះ Marcelo Antoganអាយុ ២១ឆ្នាំ រើសបានគ្រាប់ផ្លោងទំហ៊ុំ៨១ មីលី្លម៉ែត្រ ដែលគាត់ប្រទះឃើញនៅជិតដងទន្លេជិតកន្លែងធ្វើការ។ ប៉ុន្តែមិនបានដឹងថា នោះជាគ្រាប់បែកនោះឡើយ លោកក៏បានប្រើពូថៅ និងដែកគោល បុកទម្លុះ ក៏ស្រាប់តែផ្ទុះ ធ្វើឲ្យលោកស្លាប់ភ្លាមៗនឹងកន្លែង ។ ក្រៅពីនេះ នៅមានមនុស្ស៧នាក់ទៀត ដែលជាសាច់ញាតិរបស់លោក និងអ្នកភូមិ នាំគ្នាមកមើល។ ហេតុការណ៍នោះក៏បណ្តាលឲ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស។

មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា «ជងរង្គ្រោះ អាចយលឃើញថា នៅខាងក្នុងប្រហែលជាមានមាស ដោយនៅលើសំបកមានកន្លែងខ្លះពណ៌មាស។ ទីកន្លែងដែលផ្ទុះនោះស្ថិតនៅចំកណ្តាលសមរភូមិ រវាងកម្លាំងទាហានរដ្ឋាភិបាល នឹងក្រុមឧទ្ទាម Abu sayyafកាលពីឆ្នាំ១៩៩០។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា គ្រាប់បែកដេលលោក Antogan រកឃើញ អាចជាគ្រប់ដែលក្រុមឧទ្ទាមភ្លេច ចោលនៅទីនោះ ។ ចំណែក កម្មករជ័រកៅស៊ូ មិនដែលបានឃើញ ប្រភេទក្រាប់បែបនេះ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង៕ ម៉ែវ សាធី

 


ចែករំលែក៖