ភ្នំពេញ ៖ នៅវេលាព្រឹក ថ្ងៃ សុក្រ ៤ រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន មានការរៀបចំពិធីបំពាក់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិចំនួន១០៦រូប ក្នុងនោះស្រី៥នាក់ ។
ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងលោកឧត្តមសេនីយ៍ត្រី សឹម វុធី ស្នងការរងរាជធានី និងមានការចូលរួមពីលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងអនុប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានី ។
មន្ត្រីនគរបាលជាតិដែលត្រូវបំពាក់ឋានន្តរស័ក្តិមាន ថ្នាក់អនុសេនីយ៍ឯក៥១នាក់ ,ថ្នាក់អនុសេនីយ៍ទោ៣៧រូប ,ថ្នាក់អនុសេនីយ៍ត្រី៤នាក់ ៕ ស រស្មី