ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមសង្កែ នាវេលាម៉ោង៦និង៣០នាទី ថ្ងៃសុក្រ៤រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ឋិតនៅចំណុចភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន ពន្លឺ ហៅក្រឹម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនរងគ្រោះបានយកអាវរបស់ខ្លួនចងកសម្លាប់ខ្លួនទៅនឹងដើមសង្កែដ៏ធំមួយដើម ។
ស្រី្តឈ្មោះ ជិន មុំត្រូវជាម្តាយជនរងគ្រោះប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់ម្នាក់នេះមានបញ្ហាខួរក្បាលដោយជំងឺសរសៃប្រសាទ ហើយពីរបីថ្ងៃមុននេះ ចេះតែខ្លាចហើយរត់ស្រែកឲ្យគេជួយព្រោះឃើញតែគេដេញវ៉ៃសម្លាប់ ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែនហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី