ខេត្តពោធិ៍សាត់៖កាលពីថ្ងៃព្រហស្បតិ៍៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុក វាលវែង ខេត្តពោធិ៍សាត់ មានករណីឱពុកចុងរំលោភកូនប្តីដើមប្រពន្ធនិងគំរាមសម្លាប់ចោលកាលពីឆ្នាំ២០១៧ កន្លងមក ។ ជន សង្ស័យឈ្មោះ រ៉េត រុន ហៅ ខ្មៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍ សាត់ ។
តាមការរៀបរាប់របស់ជនរងគ្រោះ ឈ្មោះ អ.ស.ន ភេទស្រី អាយុ១៣ឆ្នាំ បាន ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនកន្លងមកជនសង្ស័យឲ្យតែផឹកស្រាស្រវឹងជោកជាំហើយហៅនាងឲ្យទៅចំណុចរោងចាំឈើមួយ កន្លែងរបស់ឈ្មោះ សេង ដែលគ្មានម្ចាស់នៅ។ ខណៈនាងទៅដល់ចំណុចដែលជនសង្ស័យជាឪពុកចុងបានកំណត់ស្រាប់តែចាប់ រំលោភតែម្តង។ ហើយពេលនោះទោះជា ជនរងគ្រោះអង្វរយ៉ាងណាក៏ដោយជន សង្ស័យនៅតែប្រព្រឹត្តជាញឹកញាប់ហើយ គំរាមមិនឲ្យប្រាប់ម្តាយរបស់នាងទេ ប្រសិនបើហ៊ាននិយាយប្រាប់ឲ្យអ្នកណា ម្នាក់បានដឹងគេនឹងសម្លាប់ជនរងគ្រោះ ចោល ។ លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៨ ជនសង្ស័យ រ៉េត រុន បានបបួល ជនរងគ្រោះជាកូនចុងទៅកន្លែងដដែល ទៀតដោយប្រាប់ថាឲ្យនាងទៅធ្វើនេះធ្វើ នោះលុះទៅដល់កន្លែងដែលបានកំណត់ ជនសង្ស័យក៏ប្រព្រឹត្តទៅលើជនរងគ្រោះ ដូចសព្វដងនាងក៏ស្រែកឲ្យម្តាយរបស់នាង មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល អន្លង់រាបអំពីករណីរឿងនេះ។
លោកវរសេនីយ៍ទោ ធាង ឡេង អធិការ អធិការដ្ឋាននគរបាលស្រុកវាលវែងបាន ប្រាប់ឲ្យដឹងថា ករណីចាប់ខ្លួនជនសង្ស័យ ខាងលើសមត្ថកិច្ចធ្វើតាមពាក្យបណ្តឹង របស់ក្រុមគ្រួសារជនរងគ្រោះនិងមានការ សម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូង ខេត្តទើបសមត្ថកិច្ចសម្រេចចាប់ខ្លួនជន សង្ស័យនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។ ក្រោយពីសមត្ថកិច្ចចាប់ឃាត់ជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្តនូវរឿងអាស្រូវដូចដែលជនរងគ្រោះបានឆ្លើយប្រាប់សមត្ថ កិច្ចយ៉ាងដូច្នេះ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមលើជនសង្ស័យឃើញមានសារធាតុញៀននៅក្នុងខ្លួនជនសង្ស័យផងដែរ។បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ បឹុម ពិន