ព័ត៌មានទាន់ហេតុការណ៍៖

កូនស្រីច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ក្លាយជាប្រធានាធិបតីស្រីដំបូងរបស់អាមេរិក

ចែករំលែក៖

នៅក្នុងសៀវភៅថ្មីមួយក្បាល ដែល បានផ្សព្វផ្សាយ ក្នុងនោះ កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាង Ivanka Trump មានបំណងចង់ក្លាយជា ប្រធានាធិបតីស្រីដំបូងបង្អស់របស់អាមេរិក។

សារព័ត៌មាន New York Post បាន ផ្សាយពីខ្លឹមសារនៅក្នុងសៀវភៅ«ភ្លើង និងកំហឹង» ដែលមាននៅក្នុងសេតវិមាន នាង Ivanka Trump និងស្វាមីលោក Jared Kushner បានយល់ព្រមចូលរួមនៅក្នុង ឆាកនយោបាយ ក្រោមការដឹកនាំរបស់ឪពុក ដូណាល់ ត្រាំ បើទោះបីមានការស្នើពី មនុស្សដែលស្គាល់នាង Ivanka Trump កុំឲ្យចូលរួមក្នុងនយោបាយក្តី។ ប៉ុន្តែជា មួយនឹងគំនិតស្រឡាញ់នយោបាយ បាន ជួយឲ្យមានកម្លាំងចិត្តចូលរួមដោយ សង្ឃឹមថា ថ្ងៃអនាគតនាងអាចក្លាយជា ប្រធានាធិបតីអាមេរិកជាលើកដំបូង។

អ្នកកាសែត Michael wolff បានសរ សេរនៅក្នុងសៀវភៅនោះថា ក្នុងចំណោម ២នាក់ប្តីប្រពន្ធ បានព្រមព្រៀងគ្នាយ៉ាង ច្បាស់ថា បើមានឱកាសនៅពេលអនាគត គឺនាង Ivanka Trump ជាអ្នកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក។

អ្នកកាសែត Michael wolff បានសរសេរថា«ប្រធានាធិបតីស្រីដំបូងរបស់អាមេរិក មិនមែនលោកស្រី ហ៊ីលឡារី គ្លីនតុន នោះឡើយ គឺនាង Ivanka trump ។ លោកបន្តទៀតថាអតីតទីប្រឹក្សានៅក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតី ត្រាំ លោក Steve Bannon ធ្លាប់បានរិះគន់ប្តីប្រពន្ធនាង Ivanka Trump ក្រោយពេលដឹងពីការព្រមព្រៀងរបស់អ្នកទាំង២ចង់ក្លាយជាប្រធានាធិបតីអាមេរិក។

នាង Ivanka Trump កើតនៅឆ្នាំ១៩៨១ ហើយធ្លាប់កាន់តំណែងជាអគ្គនាយករងក្រុមហ៊ុន Trump Organization មុនពេលឪពុកតែងតាំងឲ្យកាន់តំណែងជាទីប្រឹក្សាប្រធានាធិបតី៕ ម៉ែវ សាធី


ចែករំលែក៖