ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងការម្នាក់ស្លាប់ និងរម្នាក់ទៀតរងរបួសខណៈជិះម៉ូតូសណ្ដោងរ៉ឺម៉កល្បឿនលឿនរេចង្កូតធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉ក ក្នុងល្បឿនលឿនមិនប្រយត្ន័ ស្រាប់តែរេចង្កូតធ្លាក់ខាងត្បូងផ្លូវបុក នឹងដើមឈើយ៉ាងពេញទំហឺងលាន់សូរដូចរន្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរកាលពី ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង៥រសៀល នៅចំណុចខាងលិចស្ពានហាយវេ ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យនគរវត្តដឹងថា អ្នកស្លាប់មានឈ្មោះ អំ សុវណ្ណ ភេទប្រុស អាយុ ២៣​ឆ្នាំ មុខរបរកម្មកររោងការ333​ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងអ្នករួមដំណើររងរបួសស្រាលមានឈ្មោះសៅ ពុទ្ធាបញ្ញា អាយុ២៥ឆ្នាំ មុខរបរចុងភៅ រស់នៅភូមិឫស្សីព្រៃ ឃុំកំពង់ចំលង​ ស្រុកស្វាយជ្រំ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ជិះគ្នា២នាក់ពីលិចមកកើត ដោយប្រើប្រាស់ល្បឿនលឿន ស្រាប់តែរេចង្កូតធ្លាក់ខាងត្បូងផ្លូវ និងបុកដើមឈើតែម្ដង។

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ប៉ុន្តែដោយមុខរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ និងរងរបួសស្រាលម្នាក់។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖