ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាក្នុងគ្រួសារ

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូចគេបានប្រើអំពើហិង្សាទៅលើប្រពន្ធ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៥ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមរបាយរបស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ នង ចន្ថន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ចំណែកប្រពន្ធមានឈ្មោះ ទឹម សុខុម អាយុ៤០ឆ្នាំ មុខរបរកសិករ ។

របាយការណ៍ដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យមានមកពីផឹកស៊ីស្រវឹងបានរករឿងប្រពន្ធរួចក៏បានវាយបណ្តាលឲ្យរបួសភ្នែកខាងឆ្វេង ហើយចំពោះមូលហេតុដែលឈានដល់ការវាយនោះ គឺមកពីជនសង្ស័ប្រច័ណ្ឌប្រពន្ធរបស់ខ្លួន បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានដើម្បីឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖