ខេត្តព្រៃវែង៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃនៅស្រុកស្វាយអន្ទរ៣៩គ្រួសារ ធ្វើឲ្យពលរដ្ឋហួតចិត្តពេលឃើញមន្ទីរសុរិយោដីបិតប្រកាសកាលពីព្រឹកថ្ងែទី២៩ ខែធ្នូ ឆ្នាំ២០១៧ បានទៅលើឈ្មោះបុគ្គលម្នាក់ ជាអតីតមន្រ្តីសុរិយោដីខេត្តព្រៃវែង។
ប្រជាពលរដ្ឋ បានដាក់ពាក្យប្តឹងជំទាស់ភ្លាមៗ តែពួកគាត់នៅមានមន្ទឹលសង្ស័យ ខណៈពួកគាត់មានចុងសន្លឹកប្រកាន់ដៃ ដែលមន្ទីរសុរិយោដីខេត្តព្រៃវែងបានចេញឲ្យតែដល់ពេលបច្ចុប្បន្នបានបិតប្រកាសឈ្មោះលោក គង់ សុភា ទៅវិញ ទើបធ្វើឲ្យពួកគាត់ព្រួយបារម្ភមកសូមអន្តរាគមន៍ ពីអភិបាលខេត្ត ព្រៃវែងលោក ជា សុមេធី កាលពីព្រឹកថ្ងែទី៥ ខែមករា ឆ្នាំ២០១៨។
ពលរដ្ឋ៣៩គ្រួសារដែលមកសូមអន្តរាគមន៍អភិបាលខេត្តព្រៃវែងបានឲ្យតំណាង៤នាក់ចូលជួប លោក ធុយ សុធី អាយុ៥៦ឆ្នាំរស់នៅ ភូមិលេខ២ សង្កាត់កំពុងលាវក្រុងព្រៃវែង។
តំណាងប្រជាពលរដ្ឋក្នុងចំណោង៤នាក់ បានថ្លែងប្រាប់អភិបាលខេត្តថា ដីដែលមានទំនាស់នោះ៣៩គ្រួសារ ចំនួន១៦៨ឡូតិ៍ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមន្ទីរសុរិយោដីបានចេញចុងសន្លឹកបង់កាន់ដៃឲ្យពួកគាត់ តែពេលនេះបែលជាបានទៅឈ្នោះបុគ្គលម្នាក់ទៅវិញ។
ពាក់ព័ន្ធរឿងខាងលោកអភិបាល បានមានប្រសាសន៍ថា នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយទំនាស់ដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន និងបានស្នើសុំឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធ ទាំងអស់ចូលរួមសហការ និងផ្តល់ឯកសារ ពាក់ព័ន្ធមករដ្ឋបាលខេត្ត ដើម្បីឲ្យខេត្តមាន មូលដ្ឋានក្នុងការដោះស្រាយ ជូនដល់បងប្អូនដោយឈរលើមូលដ្ឋាននៃច្បាប់។
តំណាងប្រជាពលរដ្ឋទាំង៣៩គ្រួសារ មានការសប្បាយ រីករាយក្នុងការចូលរួម សហការ និងផ្តល់ឯកសារមករដ្ឋបាលខេត្តអោយបានទាន់ពេលវេលា និងសាទរចំពោះការយកចិត្តទុកដាក់របស់ លោក អភិបាលខេត្ត ទៅលើការ ដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយទៅដោយសុច្ចរិតភាពនៅពេលខាងមុខ៕ ហេង សូរិយា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច