ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តTUNDRAមួយគ្រឿង បុកជាមួយម៉ូតូc125បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តTUNDRA មួយគ្រឿង ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា c125 បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃស្រុក ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៣ កែងផ្លូវ៣៤៨ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក TUNDRA មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-0508 ពណ៌ទឹកមាស ខណៈមកដល់ចំណុចខាងលើដែលជាផ្លូវបែកជាបួនផងនោះ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា c126 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-1438 បើកតាមបណ្តោយផ្លូវ៣៤៨ បណ្តាលឲ្យរថយន្តខាងលើបុកពេញទំហឹងបណ្ដោយឲ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជន ដឹកយកទៅសង្គ្រោះផងដែរ ភ្លាមៗនោះម្នាក់បើករថយន្តបង្កបានព្យាយាមបើករត់គេចតែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមចាប់បានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានបានទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖