ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពី វេលាម៉ោង១១យប់ ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ផ្ទះសំណាក់ ហាក់ ហេង ផ្លូវជាតិ លេខ៥ ក្រុម៦ ភូមិ ឡ កំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ។

ជនសង្ស័យ ទាំង៣នាក់ រួមមាន៖ ទី១/ឈ្មោះ ផុន សំណាង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅ ស្នាក់នៅ ផ្ទះជួល គ្មាន លេខ ភូមិ ម្កាក់ ស្រុក មុខកំពូល ខេត្តកណ្តាល មុខរបរ មិន ពិតប្រាកដ(ជួញដូរ)។ ទី២/ឈ្មោះ ស៊ិន បូរី ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះ លេខ៥៨ ក្រុម៣ ភូមិ ឡ កំបោរ សង្កាត់ ស្វាយប៉ាក មុខរបរ មិន ប្រាកដ(ជួញដូរ)។ ទី៣/ឈ្មោះ អ៊ុច វី រះ ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះ គ្មាន លេខ ក្រុម៧ ភូមិ ឡ កំបោរ សង្កាត់ ស្វាយប៉ាក មុខរបរ មិន ពិតប្រាកដ (ជួញដូរ)។វត្ថុតាង ដកហូត មាន៖ ទី១/ក្រាម ពណ៌ ស ថ្លា ចំនួន៦កញ្ចប់ ធំ។ ទី២/ជញ្ជីង ថ្លឹង គ្រឿងញៀន ចំនួន។ ទី៣/ថង់ សម្រាប់ ច្រក គ្រឿងញៀន មួយចំនួន។ ទី៤/ឧបករណ៍ប្រើប្រាស់ មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច កំពុង កសាង សំណុំរឿង ដើម្បី បញ្ជូនទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការតាម នីតិវិធី៕ អរុណរះ


ចែករំលែក៖