ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លាឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀចំនួន១កញ្ចប់តូច នៅជាប់ខ្លួនពួកគេ។

ការឃាត់ខ្លួននេះ កើតឡើងកាលពីយប់ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ តាមបណ្តោយផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ទី១ឈ្មោះ រស់ ច័ន្ទសុភា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ឈ្មោះ ភ័ក្រ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅក្នុងការដ្ឋានសំណង់សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋានដើម្បីទុបស្កាត់បទល្មើសផ្សេងៗ ឃើញពួកគេដើរចេញពីក្នុងភូមិបុរីកម្មករតាមផ្លូវ២៧១ ក៏ហៅឲ្យឈប់ត្រួតពិនិត្យឃើញថ្នាំញៀនចំនួន១កញ្ចប់តូចនៅជាប់ខ្លួនពួកគេ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននោះពិតជារបស់ពួកគេមែនដោយទិញពីជនមិនស្គាល់មុខម្នាក់គោលបំណងយកទៅប្រើប្រាស់តែប៉ុណ្នោះ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖