ភ្នំពេញ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ត្រូវបានរកឃើញនៅរង្វង់ប្រតិបត្តិបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន២ករណីផ្សេងគ្នា នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ក្នុងនោះ១ករណីចាប់នៅសង្កាត់ភូមិសាស្ត្រសង្កាត់ព្រែកថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និង១ករណីទៀតចាប់នៅសង្កាត់ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនដែលជនសង្ស័យប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅក្នុងផ្ទះមួយកន្លែងគ្មានមនុស្សនៅ ។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ម៉ោង១៥និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅចំណុចផ្ទះចាស់ទុកចោល ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ។
ជនសង្ស័យមានឈ្មោះ រស់ សំណាង ភេទ ប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ។
២-ជនសង្ស័យ ឈ្មោះជា សារ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
៣-ជនសង្ស័យឈ្មោះសុខ លីនដា ភេទ ប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទាំង០៣នាក់ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចដកហូតវត្ថុតាង ឧបករណ៍ជក់គ្រឿងញៀន ១កំប្លេ និងដែកកេះ។
ដោយឡែកសមត្ថកិច្ចនគរបាលប៉ុស្ត៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជន សង្ស័យ១ នាក់ នៅ មុខដីឡូត៍គ្មានលេខភូមិចំពុះក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យ ឈ្មោះសុខ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។
ដកហូតវត្ថុតាងក្រាមពណ៍សថ្លា ៣កញ្ចប់ថង់តូច។ ចំណែកនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២៣និង០០ នាទី នៅចំណុចផ្ទះសាងសង់ថ្មី ផ្លូវ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ នគរបាលប៉ុស្តិ៍ព្រែកប្រា បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ម៉ាក់ រ៉នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទលួចម៉ូទ័រ និងទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ភួង ភី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ សំណង់ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
លោក ឡូ ភារម្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា បានប្រាប់ថា កាលពីថ្ងៃទី៤មករា២០១៨ ម៉ោង២៣និង០០នាទី ជនរងគ្រោះបានយក ម៉ូទ័រ២គ្រឿង ម៉ូទ័រកាត់ការ៉ូ ១គ្រឿង,ម៉ូទ័រស្វាន១គ្រឿង និងទូរស័ព្ទដៃ២គ្រឿង (ម៉ាក Nokia ពណ៌ខ្មៅ ១គ្រឿង, ម៉ាក Camfone ពណ៌ទឹក ប្រាក់ ១គ្រឿង) ទុក នៅចំណុច ជនសង្ស័យ៣នាក់ ឈ្មោះ ម៉ាក់ រ៉នី, ឈ្មោះទួន លីម និងឈ្មោះ នី អារ៉ាហ្វីន ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខៀវ មិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះកើតហេតុ រួចនាំ គ្នាលួចយកម៉ូទ័រនិងទូរស័ព្ទដៃខាងលើទាំងអស់ទៅលក់ឲ្យគេយកលុយចែកគ្នាស៊ីចាយអស់។ លុះដល់ ថ្ងៃទី៥មករា២០១៨ ម៉ោង២០ និង៣០នាទី ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ ម៉ាក រ៉នី នៅភូមិអូរ អណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនយកមកប្រ គល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស