ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិថាយកទៅទិញស្រា បែរជាជិះគេចខ្លួនជាច្រើនថ្ងៃតែពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាសឃាត់ខ្លួន បន្ទាប់ពីរូបគេបានយកម៉ូតូរបស់មិត្តភក្តិបម្រុងជិះគេចខ្លួន ដែលហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៤០នាទី ស្ថិតនៅចំនុចភូមិព្រៃកប្បាស(ខ) ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ម៉ៃ លី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ឃុំខាងលើ ចំណែកជនរងគ្រោះដែលត្រូវជាមិត្តភក្តិឈ្មោះ ប្រាក់ រឹទ្ធា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សមត្ថកិច្ចដដែលបានបន្តទៀតថា  ជនសង្ស័យខាងលើមានខ្ចីម៉ូតូ របស់ជនរងគ្រោះម៉ាក C125 ពណ៌ខ្មៅ សេរី ២០១០ គ្មានស្លាកលេខ ដើម្បីយកទៅទិញស្រាផឹក តែជនសង្ស័យបែរជាជិះរត់គេចខ្លួនទៅវិញ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបំពេញបែបបទ បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បី ចាត់ការតាមច្បាប់ ៕ ភ្នំដា

 


ចែករំលែក៖