ភ្នំពេញ៖ នៅព្រឹកថ្ងៃ អាទិត្យ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) នៅមជ្ឈមណ្ឌលកោះពេជ្រ ជាមួយថ្នាក់ដឹកនាំ និងមហាជនប្រមាណជាង៤ម៉ឺននាក់។
៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ បានបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ៕
វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1569252473123244/” width=”600″ height=”600″ onlyvideo=”1″]