ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរឡានដឹកទំនិញបុកម៉ូតូ ខណៈជនរងគ្រោះកំពុងធ្វើដំណើរទៅផ្ទះរបស់ខ្កួន។ ក្រោយកើតហេតុ តៃកុងឡាបង្កបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះម្នាក់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកសាកសពសមត្ថកិចបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៣១-៣២ ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាក្សីថា ឃើញរថយន្តបង្កបដិសដៅពីលេចទៅកើត បុកម៉ូតូជិះគ្នា២នាក់បញ្ច្រាសទិសគ្នា អ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ អ្នករួមដំណើររងរបួសធ្ងន់។ តៃកុងរថយន្តបង្កចុះរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានប្រាប់ថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI.2190 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់) បានបុកម៉ូតូ១គ្រឿង ម៉ាក ហុងដាសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX.1492 អ្នកបើកបរឈ្មោះ សែត សុឃៀ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ្រៃ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឌុបមនុស្សម្នាក់ឈ្មោះ តែ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិជាមួយគ្នា ដែលកំពុងបើកបរបញ្ច្រាស ទិសគ្នា ។
មធ្យោបាយទាំង២គ្រឿង ត្រូវរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕ សេនាស័ក្តិ