ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់ពីសាលាឃុំផ្តិតមេដៃលែងលះ តាមចូលបន្ទប់ទឹកចាក់សម្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារតែប្តីបានចាក់សម្លាប់ជាច្រើនកំបិតដោយផ្តើមចេញពីភ្លើងប្រច័ណ្ឌ។

ហេតុការនេះកើតឡើងកាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង០២នាទីព្រឹក នៅភូមិបាម ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៉ែន ចាន់ស្រីខួច ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ចំណែកជងសង្ស័យមានឈ្មោះ ហង្ស ចន្ឋូ អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

របាយការណ៍ដដែលបានបន្តរទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះនឹងជនសង្ស័យបានទៅសាលាឃុំដើម្បីធ្វើកិច្ចសន្យាលែងលះគ្នា លុះត្រទ្បប់មកវិញ ជនរងគ្រោះបានដើរចូលក្នុងបន្ទប់ទឹក ស្រាប់ជនសង្ស័យឆ្លៀតឱកាសបានស្ទុះចូលតាមរួចយកកាំបិតចាក់ជនរងគ្រោះត្រូវជាច្រើនកន្លែងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចហើយក៏រត់គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យសមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវ ដើម្បីតាមចាប់ឃាតករយកមកកាត់ទោសទៅច្បាប់៕ ភ្នំដា


ចែករំលែក៖