ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ត្រូវប្រពន្ធអះអាងថាបាន​ផឹក​ទឹក​ហើយអួលស្លាប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ ស្រ្តី​ម្នាក់​ដែលជាប្រពន្ធជនរងគ្រោះបាន​រៀប​រាប់​ ប្រាប់​សមត្ថកិច្ច​ថា៖ នៅ​វេលា​ម៉ោង​ប្រមាណ​៣និង៣០នាទី​រំលងអធ្រាត្រ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨​ ប្តី​របស់​គាត់​ឈ្មោះ សេង សុភក័ អាយុ​ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ បានឡើងផឹកទឹក​ រួចអួលទឹកស្លាប់​តែម្តង។

ប្រពន្ធជនរងគ្រោះឈ្មោះពេជ រំដួល អាយុ​៣០ឆ្នាំ មុខរបរកម្មករសំណង់​ដូច​គ្នា ​។

បន្ទាប់​មក​បានដឹក​សព​ យកទៅ​តំ​កល់​ នៅវត្តក្រោម រងចាំលោកគ្រូពេទ្យ​ និង​ មន្ត្រី​ជំនាញ​បច្ចេកទេសវិទ្យាសាស្រ្តធ្វើកោសល្យវិច័យ​។

រឿង​ហេតុ​ បាន​កើត​ឡើង​នៅក្នុង​ការដ្ឋានសំណង់​ របស់លោកឧកញ្ញា​ អ៊ូ ឆាយ​ ក្រុមទី៤៨ ភូមិ៥ សង្កាត់​លេខ​៤ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖