ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាគណៈបញ្ជាការខណ្ឌ បានចុះធ្វើការចែក និងបំពាក់មួកសុវត្ថិភាពជូនដល់កងកម្លាំងផ្នែកអន្តរាគមន៍ប៉ុស្តិ៍ស្ទឹងមានជ័យ៣ សរុបចំនួន២៤រូប ដើម្បីទុកសម្រាប់ពាក់ការពារសុវត្ថិភាពផ្ទាល់ខ្លួន ពេលដែលចុះទៅបំពេញភារកិច្ច អនុវត្តន៍តួនាទី ក្នុងការចុះពួនស្ទាក់ បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។
ឈ្លៀតក្នុងឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាគណៈបញ្ជាការខណ្ឌ បានមានប្រសាសន៍ថា ដោយកន្លងមក មើលឃើញថា កងកម្លាំងអន្តរាគមន៍ប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានយកចិត្តទុក្ខដាក់ ក្នុងការបំពេញភារកិច្ច អនុវត្តន៍តួនាទី ចុះធ្វើការពួនស្ទាក់ បង្ក្រាប បទល្មើសផ្សេងក្នុងមូលដ្ឋាន ដើម្បីបម្រើនូវសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ទើបនៅថ្ងៃនេះ លោកអភិបាលរងខណ្ឌមានជ័យ ក្នុងនាមជាគណៈបញ្ជាការខណ្ឌ បានមើកឃើញពីសុខទុក្ខរបស់កងកម្លាំង ក្នុងការខិតខំបំពេញភារកិច្ចនិងអនុវត្តន៍តួនាទី ទើបលោកបានពាំនាំ នូវការចុះចែកមួកសុវត្ថិភាពជូនដល់កងកម្លាំង ផ្នែកអន្តរាគមន៍ប៉ុស្តិ៍ស្ទឹងមានជ័យ៣ សរុបចំនួន២៤រូប ក្នុងនោះមានស្រីចំនួន៥ រូប ប្រុស១៦រូប ដោយម្នាក់ៗទទួលបានមួកសុវត្ថិភាពម្នាក់១ និងកញ្ចប់ស្រោមសំបុត្រអនុស្សាវរីយ៍ ដែលមានថវិការចំនួន២ម៉ឺនរៀល ក្នុងម្នាក់ រួមទាំងផ្តល់ជូននូវអង្គរចំនួន៥ប៉ាវ ជូនដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ផងដែរ។
អ្វីដែលសំខាន់នោះ លោក អភិបាលរងខណ្ឌមានជ័យ បានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ សូមចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ដោយការពាក់មួកសុវត្ថិភាពទាំងអស់គ្នា ព្រោះការគោរពច្បាប់ចរាចរណ៍នេះ មិនមែនត្រឹមត្រូវគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺគោរពទាំងអាយុជីវិតខ្លួនឯងផងដែរ៕ តាឡឹម