ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទឹកកកក្រឡាប់ផ្ងារជើងម្ខាងនៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកយ៉ាងលឿង ខណៈដល់ផ្លូវកោងបួងចង្កូតមិនប្រយត្ន័ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង ជះទឹកកករាយពេញផ្លូវ រួចម្ចាស់រត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៤-៣០នាទីទៀបភ្លឺថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជយ័ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2L-7303 បើកបរតាមបណ្តោយផ្លូវមុនីរ៉េត ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ២៧១ ជួននិងផ្លូវកោងផងនោះបានបួងចង្កូតខ្លាំងពេក​ ក៏បណ្តាលឲ្យក្រឡាប់ផ្ងារជើងជះទឹកករាយប៉ាយពេញផ្លូវ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖