ព័ត៌មានទាន់ហេតុការណ៍៖

ការសិក្សាថ្មីមួយថា ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenhamថ្លៃលើសគេលំដាប់ទី៣           

ចែករំលែក៖

ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham គឺជាកីឡាករមានតម្លៃបំផុតទី៣ ក្នុងពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ។

យោងតាមការអង្កេតការណ៍កីឡាបាល់ទាត់ CIES បាននិយាយថា Kane មានតម្លៃ 194,7 លានអឺរ៉ូ (172,65 លានផោន) ឈរពីក្រោយកីឡាករ Neymar វ័យ២៥ឆ្នាំរបស់ក្លិប Paris Saint Germain និង Lionel Messi វ័យ៣០របស់ក្លិប Barcelona ។

ខ្សែប្រយុទ្ធអង់គ្លេសវ័យ២៤ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន៥៦ គ្រាប់សម្រាប់ក្លឹប និងប្រទេសកាលពីឆ្នាំមុនដែលធ្វើឱ្យគាត់ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ ទ្វីបអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានបំបែកកំណត់ ត្រាថ្មីមួយនៅក្នុង ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសផងដែរ ។

ក្រុមសង្កេតការណ៍បាល់ទាត់របស់ CIES បានគណនាតម្លៃនៃកីឡាករ ក្នុងលីកកំពូល៥នៅអឺរ៉ុបដោយប្រើប្រាស់អាយុ តួនាទីនៅក្នុងក្រុមពេលវេលានៃកិច្ចសន្យា និងការលេងនៅលើឆាកអន្ដរជាតិ។

ខាងក្រោមនេះគឺជាតារាបាល់ទាត់ទាំង១០រូបដែលមានតម្លៃខ្លួនលើសគេបើតាមការសិក្សារបស់ CIES ដោយតម្លៃខ្លួនគិតជាលានអឺរ៉ូ ៖

1. Neymar (PSG) – 213លានអឺរ៉ូ 6. Dele Alli (Tottenham) – 171.3លានអឺរ៉ូ
2. Lionel Messi (Barcelona) – 202.2លានអឺរ៉ូ 7. Kevin de Bruyne (Man City) – 167.8លានអឺរ៉ូ
3. Harry Kane (Tottenham) – 194.7លានអឺរ៉ូ 8. Romelu Lukaku (Man Utd) – 164.8លានអឺរ៉ូ
4. Kylian Mbappe (PSG) – 192.5លានអឺរ៉ូ 9. Antoine Griezmann (At.Madrid) – 150.2លានអឺរ៉ូ
5. Paulo Dybala (Juventus) – 174.6លានអឺរ៉ូ 10. Paul Pogba (Man Utd) – 147.5លានអឺរ៉ូ

 


ចែករំលែក៖