ភ្នំពេញ៖ មុនពេលកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ចាប់ផ្តើមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នៅរសៀលថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមានជំនួបពិភាក្សាការងារជាមួយមេដឹកនាំ មកពីប្រទេសជិតខាងចំនួន៣ របស់កម្ពុជា នៅវិមានសន្តិភាព។
មេដឹកនាំដែលនឹងជួបពិភាក្សាការងារ ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃពុធនេះ រួមមាន៖
១៖ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ សម្តេចនឹងអញ្ជើញពិសារបាយការងារ ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc)
២៖ នៅវេលាម៉ោង១៤៖០០នាទីរសៀល សម្តេចតេជោ នឹងជួបពិភាក្សាការងារ ជាមួយលោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីនៃប្រទេសថៃ
៣៖ នៅវេលាម៉ោង១៤៖៤០នាទីរសៀល សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយអនុប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា លោក Myint Swe៕