ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័៤នាក់ រួមនឹងវត្ថុតាងថ្នាំញៀន១៤កញ្ចប់ត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំង សហការគ្នាជាមួយកម្លាំងនគបាលបង្ក្រាបកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះ៥ជាន់ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង ខេត្តកំពង់ឆ្នាំង ។
មុនពេលបង្ក្រាបជនសង្សយ័ សមត្ថកិច្ចទទួលព័ត៌មាន ថាជនសង្ស័យកំពុងធ្វើសកម្មភាព ភ្លាមនោះសមត្ថកិច្ចបានឡោមពទ្ធ័ និងឃាត់ខ្លួន៤នាក់ រួមនឹងវត្ថុតាងម្សៅក្រាមពណ៌ស១៤កញ្ចប់ ។
ជនសង្ស័យ ១ ឈ្មោះ យ៉ង់ សុម៉ារត្ន័ ភេទប្រុស, ២ ឈ្មោះ សុខឡឹង ភេទស្រី ,៣ ឈ្មោះផាត ទួន ភេទប្រុស, ៤ ឈ្មោះសុខ លីន ភេទប្រុស អ្នកទាំង៤រសនៅក្នុងភូមិ សង្កាត់ ខាងលើ ។
សមត្ថកិច្ចចាប់យកថ្នាំញៀនទម្ងន់២៣.១១ក្រាម ជញ្ជីងថ្លឹងថ្នាំ១ ទូរសព្ទ័ដៃ៥គ្រឿង ខូច២គ្រឿង រួមនឹងសម្ភារបម្រើដល់ការជកមួយចំនួនផងដែរ ។ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕ ចន្ថា