ភ្នំពេញ៖ ល្បែងបញ្ជល់មាន់ត្រូវបាន សមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ធ្វើឲ្យអ្នក និយមលេងល្បែងនេះតែងតែមានការភ័យភិត ហើយតែងតែមានការប្រុងប្រយ័ត្ន នៅពេលពួកគេជល់មាន់ម្តងៗ។ អ្នកនិយមលេងល្បែងបញ្ជល់មាន់នេះនៅតែបន្តលួចលេងនៅក្នុងព្រៃទីស្ងាត់លួចលាក់គ្រប់ មធ្យោបាយបើទោះបីមានការតាមប្រមាញ់ពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។
ដោយឡែកនាពេលថ្មីៗនេះ គេឃើញល្បែងបញ្ជល់មាន់ត្រូវបានក្រុមអ្នកនិយម ចូលចិត្តលេងបង្វែរមកលេងភ្នាល់តាមការ ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ប្រទេសថៃ ឬ ផ្សាយផ្ទាល់ចេញពីបណ្តាកាស៊ីណូតាមព្រំដែន ដែលបច្ចុប្បន្ននេះគេឃើញមាននៅហាងកាហ្វេណាត់ក្បែរសណ្ឋាគារលី សុជាតិ ស្ថិតនៅភូមិប្ញស្សី សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ករណីភ្នាល់ល្បែងបញ្ជល់មាន់តាមទូរទស្សន៍ វាមិនខុសពីកីឡាប្រដាល់តាមទូរទស្សន៍នោះទេ តែអ្នកច្បាប់ម្នាក់បានលើក ឡើងថា តាមធម្មតាកីឡាគឺនាំមកនូវសុខភាពហើយល្បែងបញ្ជល់មាន់ផ្សាយតាម ទូរទស្សន៍បើអ្នកមើលគ្រាន់តែជាការមើល កម្សាន្តនោះវាមិនខុសច្បាប់នោះទេ។ តែផ្ទុយទៅវិញបើគេមើលហើយនាំគ្នាភ្នាល់ដាក់លុយវិញនោះ គឺខុសច្បាប់ ដូចជាអ្នកមើលកីឡាប្រដាល់ភាគច្រើនគេភ្នាល់ដាក់លុយ ។ តែខុសពីអ្នកលេងបញ្ជល់មាន់ដែលមានការហាមប្រាមជាស្រេចក្នុងច្បាប់ពីរាជ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យលេងឡើយ ។
ក្រៅពីនេះ A2-Net24H ក៏មានការផ្សាយ ផ្ទាល់ពីកាស៊ីណូនូវល្បែងភ្នាល់គ្រប់ប្រភេទផងដែរ ដែលគេបានឃើញមានការចេញ ចូលភាគច្រើនជាក្រុមក្មេងទំនើងនៅពេលយប់ពពាក់ពពូនឡូឡារំខានការដេកពួន ពលរដ្ឋជិតខាង។ លោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យតែងតែបានដាក់បញ្ជារាល់ការប្រជុំប្រចាំខែដល់អាជ្ញាធរសង្កាត់ឡើងរបាយការណ៍ចំពោះទីតាំងNet24H។ ចំនួនទីតាំងណេត នៅមិនទាន់ដឹងចំនួននៅឡើយ ដោយ និយាយក្នុងមូលហេតុថាម្ចាស់ទីតាំងណេតមិនសហការ៕ តាឡឹម