ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្វើអត្តឃាតយកកាំភ្លើងខ្លីកែច្នៃ បាញ់សម្លាប់ខ្លួន ដោយមិនដឹងពីមូហេតុ នៅក្រុងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៦nig៣០នាទី ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មាករណីធ្វើអត្តឃាត (សម្លាប់ខ្លួន) ចំនួន ០១លើក ដោយកាំភ្លើងកែច្នៃប្រភេទខ្លី នៅចំណុចភ្នំរាំង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សាកសពជនរងគ្រោះឈ្មោះ ធឿន ថុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅទីកន្លែងកើតហេតុខាងលើ ។

យោងតាមការសាកសួរពត៌មានពីឈ្មោះ ង៉ែត សុខនី ភេទប្រុស អាយុ ៤៧ឆ្នាំ បានអោយដឹងថា នៅវេលា ម៉ោង ២០:០០នាទីយប់ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ខ្លួនបានលឺសំលេងផ្ទុះអាវុធ តែស្មានតែជាសំលេងផាវ លុះមកដល់ស្អែកឡើយ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦:០០នាទីល្ងាច ឈ្មោះ ធឿន ថុល ភេទស្រី ត្រូវជាបងស្រីរបស់សាកសពបានយកសម្លរទៅអោយប្អូន ពេលដើរទៅដល់ស្រែកហៅប្អូន តែមិនឃើញមានមនុស្ស ខ្លួនបានមើលតាមប្រហោងជញ្ជាំផ្ទះស្រាប់តែឃើញសាកសពប្អូនប្រុសរបស់គាត់ដេកស្លាប់ស្តូកស្តឹងតែម្តង តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានអះអាងថា គឺជាការធ្វើរអត្តឃាតខ្លួនឯងពិតប្រាកដមែន ៕ ស សារ៉េត

 


ចែករំលែក៖