ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង៣០នាទី នៅសាលាខណ្ឌដូនពេញ បានរៀបចំពិធីប្រគល់-ទទួល ប្រាក់កម្ចីគម្រោងឥណទានឥតការប្រាក់រយៈពេល ០២ឆ្នាំ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១២៥គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង និងតំបន់ជុំវិញសហគមន៍ក្រីក្រ ក្នុងខណ្ឌដូនពេញ ។
ក្នុងពិធីនេះដែរ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
គួរបញ្ជាក់ថា ប្រាក់កម្ចីគម្រោងឥណទានឥតការប្រាក់រយៈពេល ០២ឆ្នាំ ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១២៥គ្រួសារ រស់នៅតាមបណ្តោយផ្លូវរថភ្លើង និងតំបន់ជុំវិញសហគមន៍ក្រីក្រ ក្នុងខណ្ឌដូនពេញ ដែលមានទឹកប្រាក់កម្ចីចំនួន ២៥០,០០០,០០០រៀល សម្រាប់ខណ្ឌដូនពេញ ៕ ស តារា