ព័ត៌មានទាន់ហេតុការណ៍៖

ករណីលក់ដីខ្យល់៦ពាន់ហិចតា​ ៖​ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបុរសពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ លោក​ វ៉ាន់​ សែន​វិសុទ្ធ​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃទី​១២​ ខែមករា​ ចេញដីកាឃុំខ្លួនបុរសពីរនាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន​ ករណីលក់ដីខ្យល់៦ពាន់ហិចតា​ នៅខេត្តកំពត។

បុរសទាំងពីរនេះ​ ត្រូវបានចាប់ខ្លួន​តាមដីកាបង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទទាំងពីរនាក់ ឈ្មោះ ស៊ុន សៀន អាយុ៤៨ឆ្នាំ និងឈ្មោះ ហេង សាន អាយុ៤៥ឆ្នាំ ។

សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៣ បុរសទាំងពីរនាក់​ បានឆបោកប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០០០០ដុល្លារ យកទៅទិញដីចំនួន៦០០០ហិកតា នៅក្នុងខេត្តកំពត តែទីបំផុតត្រូវដើមបណ្តឹងទៅតុលាការ និងឱ្យសមត្ថកិច្ចចាប់ខ្លួនព្រោះតែគ្មានដីឱ្យម្ចាស់លុយគេ៕ ចេស្តា


ចែករំលែក៖