ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត MONTEROមួយគ្រឿងត្រូវរទេះភ្លើងបុកខ្ទាតត្រឡប់ត្រឡិនជាង៧ម៉ែត្រ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅ វេលាម៉ោងប្រមាណ ១៧ ល្ងាច ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ រថភ្លើងដឹកកុងតឺន័រ១ខ្សែ ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់មុខទីបញ្ជាការ ផ្នែកសឹករងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបុក នឹងរថយន្ត១គ្រឿង បណ្ដាលឲ្យក្រឡាប់ខ្ទាតចេញពីផ្លូវរថភ្លើង ចំងាយ៧ម៉ែត្រ។

រថយន្តម៉ាក MONTERO ពណ៌ ស្លែ ពាក់ផ្លាកលេខភ្នំពេញ2S-3298 អ្នកបើកបរ ឈ្មោះ សេង ភាន់ ភេទប្រុស អាយុ៥៩ឆ្នាំមុខរបរ យោធា ស្រុកស្ទឹងហាវ មានទីលំនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទិសដៅឆ្លងកាត់ផ្លូវរថភ្លើង ចូលក្នុងទីបញ្ជាការ ផ្នែកសឹករងស្រុក។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសម្ចាស់រថយន្តបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកស្ទឹងហាវ ។

រីឯរថភ្លើង បានបន្តដំណើរទៅមុខធម្មតា មិនបានឈប់ឡើយ ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖