ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវរថយន្ដដឹកត្រីបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ត្រូវរថយន្ដដឹកត្រីបុកស្លាប់កាលវេលាម៉ោង៨និង៥៥នាទីព្រឹក ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍​ខេត្តកំពង់ធំ ។ ​

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកតាកូម៉ា ដឹកត្រីបានបើកមកបុកក្មេងប្រុសកំពុងដើរលើចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក។ ក្មេងប្រុសរងគ្រោះឈ្មោះ រ៉េន វិរៈ អាយុ ៨ឆ្មាំ រស់នៅភូមិទួលដំណាក់ រឺឯម្ចាស់រថយន្តរត់បាត់ស្រមោល ដោយមិនទានដឹងអត្តសញ្ញាណ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុរួចប្រគល់សាកសពឲ្យឪពុក ម្ដាយយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ​ចំណែកវត្ថុតាងបានបញ្ជូនយកទៅរក្សាទុកនៅ​អធិការដ្ឋាន នគរបាលស្រុក រង់ចាំជនបង្កចូលខ្លួនមកដោះស្រាយគ្នា តាមច្បាប់ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖