ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិបុរីកម្មករ មុខមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យបានកើតឡើងនៅវេលាព្រលប់តែម្តង បង្កការភ្ញាក់ផ្អើល ហើយការចេញរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏មានការលំបាកផងដែរ ដោយសារតែ​ពេលនេះការចរាចរណ៍យានយន្តគ្រប់ប្រភេទ​មានការមមាញឹក និងចង្អៀតកកស្ទះ។

ហេតុការណ៍អគ្គិភ័យដែលនៅមិនទាន់ដឹងពីមូលហេតុនេះបានកើតឡើងនៅវេលាព្រលប់ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិបុរីកម្មករ(អតីតភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបាននិងប្រឹងប្រែងដើម្បីគ្រប់គ្រងស្ថានការណ៍មិនឲ្យឆេះរាលដាលទ្រង់ទ្រាយធំនោះឡើយ៕ តុង សីហា


ចែករំលែក៖