ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តឡិចស៊ីស៣៣០ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចសុីស៣៣០ ក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់រហូតដល់បុរីប៉េងហួតទើបសមត្ថកិច្ចឃាត់បាន។

​ហេតុការណ៍នេះបានកើតឡើង​ នៅវេលាម៉ោង​១​ រំលង​អធ្រាត្រ ​ឈាន​ចូល​​ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ តាមបណ្ដោយផ្លូវលេខ​៣៨៨​ កែងនិង​ផ្លូវ​លេខ១៩៩​ សង្កាត់​ទួល​ស្វាយ​ព្រៃ២​ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ​ ​

បើតាម​ប្រភព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់បើករថយន្តឡិចស៊ីស ៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-9540 បណ្ដោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតទៅលិច ខណពមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់មានបុរសម្នាក់បើកតាមបណ្ដោយផ្លូវ៣៨៨ ពីជើងទៅត្បូងដោយដឹកបន្លែចេញពីផ្សារដើមគរ បានជ្រុលទៅបុករ៉ឺម៉កដឹកបន្លែពេញទំហឹងបណ្តាលឲ្យ​​​រ៉ឺម៉កម៉ូតូ​ខ្ទាត​ពេញផ្លូវ​ និង​ធ្វើឲ្យ​អ្នក​បើក​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវ​បាន​បានរថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​ គ្លិនិកឯកជន​ផងដែរ។

ភ្លាមៗនោះអ្នកបើករថយន្តបង្កមិន​បាន​ឈប់​ដោះស្រាយ​ទេ ហើយបានព្យាយាម​បើក​រថយន្ត​រត់គេ​ច​ តែត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​រថយន្ត​បង្កបានផងដែរ ក្រោយមកអ្នក​បើក​បរ​បង្ក បានឡើង​ជិះ​ម៉ូតូ​ឌុប​ទៅបាត់ទុកតែរថយន្តនៅនិងកន្លែងកើត​ ។ ​ ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ចជំនាញ​ បានចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ រួចហើយ​បាន​វាស់វែង​យក​រថយន្ត​បង្កនិងម៉ូតូ​រ៉ឺម៉កទៅ​រក្សា​ទុកនៅ​អធិការដ្ឋានខណ្ឌ​ចំការមន​ ដើម្បី​រង់ចាំ​​ដោះស្រាយគ្នាតាមក្រោយ៕ ស រស្មី


ចែករំលែក៖