ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន១២នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធគ្មានឯកសារត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន១២នាក់ដែលគ្មានលិខិតឆ្លងដែនត្រូវនគរបាលឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទី ស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើប អង្កេតនិងអនុវត្តនីតិវិធី បានឲ្យដឹងថាកម្លាំងជានាយការិយា ល័យ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឫស្សីកែវ សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិន ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់។

លោកនាយការិយាល័យបានបន្តថា ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានពិនិត្យឃើញមាន ជនជាតិចិន ចំនួន៧៤ នាក់(ស្រី០២នាក់)។ គ្មានលិខិតឆ្លងដែនចំនួន១២នាក់ និងបានដកហូតលិខិតឆ្លងដែនចំនួន២២ក្បាលគ្មានសៀវភៅការងារ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕

ប្រភព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖