ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែលួចគោដឹងចេញ តែត្រូវប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តតាកែវ ៖ ជនស្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចគោ តែពុំបានសម្រេច ។

ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២និង០៥នាទី ចំណុចភូមិ ឈើទាលប្រគៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមរាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុន ប៊ុនរាជ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានធ្វើសកម្មភាព លួចគោ ប្រជាពលរដ្ឋចំនួន២ក្បាលដែលជាកម្មសិទ្ធិរបស់ ឈ្មោះ មឿងសុខុម ភេទ ស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (គោ១ក្បាល)និងឈ្មោះអ៊ុយសុខាភេទស្រីអាយុ ៣៥ឆ្នាំរស់ភូមិឃុំជាមួយគ្នា(គោ១ក្បាល) តែពេលកំពុងធ្វើសកម្មភាពដឹកគោ ចេញ ទៅត្រូវម្ចាស់ឃើញទាន់ ក៏ស្រែកឲ្យប្រជាពលរដ្ឋជួយធ្វើការឃាត់ខ្លួនជនសង្ស័យ និងបានប្រគល់ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ភ្នំដា


ចែករំលែក៖