ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្រ្កាបសិប្បកម្មផលិត​ស្ករត្នោត​កែច្នៃ​ពីរទីតាំងនៅសង្កាត់ច្បារអំពៅទី១

ចែករំលែក៖

ភ្នំពេញ ​៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ​សិប្បកម្ម ផលិត​ស្ករត្នោត​កែច្នៃ​ពីរទីតាំង ត្រូវបាន​សមត្ថកិច្ចចម្រុះ រួមមានមន្រ្តីកាំកុងត្រូល នគរបាលសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ​លោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​បង្រ្កាប ។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទាំងពីរនេះ ស្ថិតនៅផ្ទះលេខ២១៥ និងផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។

ក្រោយការចុះពិនិត្យ សមត្ថកិច្ចបាននាំម្ចាស់សិប្បកម្មផលិតស្ករត្នោត ទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងនាំយកទាំងវត្ថុតាងជាច្រើន រួមមាន ស្ករត្នោតស្ករស ម្សៅស និងវត្ថុផ្សេងទៀត ដែលអាចបន្លែងទៅជាស្ករត្នោត ដើម្បីធ្វើតេស្តរកមើល សារធាតុគីមី ដែលធ្វើប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែរឬអត់ ៕ ស សម


ចែករំលែក៖