ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថកំពង់ឆ្នាំង ឃាត់មនុស្ស២នាក់ពាក់ព័ន្ធថ្នាំញៀននៅ ស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកបរិបូរណ៍បានឃាត់ខ្លួនជនសង្ស័យបានចំនួន២ ក្នុងពេលដែក្រុមជនសង្ស័យបានធ្វើសកម្មភពាចែកចាយ និង រក្សាទុកថ្នាំញៀនខុសច្បាប់នៅ ភូមិស្វាយគយ និង ភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ជិត១២ថ្ងៃត្រង់ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ។

កម្លាំងកងរាជអាវុធហត្ថដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ម្នាក់ឈ្មោះ សុះលី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិចុងខ្លុង ឃុំអូរសន្តាន់ ស្រុកក្រគរ ខេត្តពោធិសាត់ និង ម្នាក់ទៀត ឈ្មោះ ឈ្មោះអ៊ីង អ៊ីគុយ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ- ឃុំកើតហេតុខាងលើ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រ ភេទម៉ាទឹកកក ចំនួន៣កញ្ចប់ធំ១កញ្ចប់ និងតូច២កញ្ចប់ ម៉ូតូ១គ្រឿង និង ទូរស័ព្ទដៃ២គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលបង្ក្រាប កម្លាំងកងរាជអាវុធហត្ថ បានស្រាជ្រាវពីមុខសញ្ញាក្រុមជនសង្ស័យ ដោយបានសហការជាមួយនិងប្រជាពលរដ្ឋនៅមូលដ្ឋាននេះ ។ នៅពេលដែលក្រុជនសង្ស័យបានណាត់គ្នាធ្វើសកម្មភាព ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានដល់កម្លាំងកងរាជអាវុធហត្ថបានចុះព័ទ្ធចាប់បានភ្លាមៗតែម្តង ។

នៅពេលនេះក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ចន្ថា


ចែករំលែក៖