ខេត្តព្រះសីហនុ៖ សាកសពអ្នកបើកបររថយន្តស្រាបៀរអង្គរម្នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីគេប្រទះឃើញដេកស្លាប់នៅក្នុងរថន្តរបស់ខ្លួន ដែលបានចតនៅនិងកន្លែង តាមចិញ្ចើមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ។
តាមប្រភពពីឈ្មោះ ឃឹម សុវណ្ណភេទប្រុសអាយុ ៣៨ឆ្នាំ មានមុខរបរបើកបររថយន្តស្រាបើរអង្គរ មានទីលំនៅភូមិសាលាគំរូ ឃុំព្រៃញី ក្រុង ខេត្តពោធិសាត់ បានទៅប្តឹងសមត្ថកិច្ចនៅម៉ោងជិត៨ព្រឹកថ្ងៃដដែលថា មានមនុស្សម្មាក់បានស្លាប់ក្នុងរយន្ត ដែលអ្នកស្លាប់នោះឈ្មោះជួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តស្រាបៀរអង្គរមានទីលំនៅភូមិជ្រោយស្រឡៅ ឃុំទន្លេបិត ស្រុក ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះមកពិនិត្យភ្លាមៗដោយមានទាំងបច្ចេកទេសពិនិត្យគ្រប់គ្រាន់ តែទោះបីយ៉ាងណា យោងតាមការពិនិត្យរបស់សមត្ថកិច្ច និងលោកនាក់ សៅ ជាមន្ត្រីពេទ្រប្រចាំមណ្ឌល់សុខភាពឃុំជើងគោថា ករណីនេះ មិនមែនជាករណីឃាត្តកម្មឡើយ គឺជាករណីគាំងបេះដូង ព្រោះជនរងគ្រោះ មិនមានស្លាកស្នាមណាមួយដែលអាចបញ្ជាក់ថា ជាករណីឃាត្តកម្មឡើយ ។
សពត្រូវបានមេការក្រុមហ៊ុន ស្រាបៀរអង្គរយកទៅប្រគាល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕ ឆ្លាម សមុទ្រ