ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះឃ្លាំងស្តុករថយន្តនៅសង្កាត់អូរបែកក្អម បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យឆ្វេចឆ្វាត់ទ្រហឹងអឺកកង ខណៈប្រជាពលរដ្ឋក្បែរខាង និងអ្នកធ្វើដំណើរកកកុញនាំគ្នាភ្ញាក់ផ្អលទៅនឹងហេតុការណ៍អគ្គិភ័យមួយកើតឡើងនៅទីតាំងឃ្លាំងស្តុករថយន្តមួយកន្លែង។

ករណីនេះកើតឡើងនៅវេលាម៉ោងរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចកំពុងមមាញឹកបាញ់ទឹកពន្លត់ភ្លើង ហើយមិនទាន់ដឹងថាភ្លើងឆេះបណ្តាលមកពីមូលហេតុអ្វីឡើយ។ នៅវេលាម៉ោងប្រមាណ៣និង៥០នាទីរសៀល ភ្លើងក៏បានរលត់ទៅវិញទាំងស្រុង មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

សូមបញ្ជាក់ថា ទីតាំងដែលឆេះនេះ មានស្តុកក្បាលរថយន្ត ទ្រុងរថយន្តជាដើម ៕ តុង សីហា


ចែករំលែក៖