ព័ត៌មានទាន់ហេតុការណ៍៖

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវកាលទី ៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តការណ៍ដ៏ធំអស្ចារ្យក្រុមចូលរួមប្រកួតកាន់តែច្រើន!ការប្រកួតកាន់តែច្រើន!និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិRyan Giggsនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ និង ទី ១១ មីនា ២០១៨ ខាងមុខនេះ។

Tiger Street Football Festival គឺជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣មកម្លេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

Tiger Street Football Festival ឆ្នាំ២០១៨នេះមណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ រង្វាន់សរុបកាន់តែធំអស្ចារ្យរហូតដល់៥០០០០ ដុល្លារ។

ក្រុមជាង ៥០០ ក្រុមត្រូវបានរំពឹងថានឹងចូលរួមការប្រកួតដណ្តើមតំណែងជើងឯកTiger Street Football Festival ឆ្នាំ២០១៨នេះ។

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festivalរួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ស្តង់លេងហ្គេមកម្សាន្ត ស្តង់សំរាប់អ្នកគាំទ្រមានជាបដាសំរាប់សសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយជាសំភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ និងកម្មវិធីប្រូម៉ូសិនពិសេសសំរាប់ការជាវស្រាបៀរ Tiger។

កាន់តែអស្ចារ្យកម្មវិធីប្រគំតន្រ្តី កាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចំរុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាកាន់តែរំភើប កាន់តែអស្ចារ្យដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

ជួបគ្នាព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival ២០១៨ ដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុក្នុងថ្ងៃទី ២០- ២១ ខែមករា ឆ្នាំ ២០១៨ ចាប់ពី ៧ ព្រឹកតទៅ។

ដូច្នេះតើអ្នកបានចុះឈ្មោះក្រុមរបស់អ្នកហើយឬនៅ? សូមរង់ចាំមើលថាតើក្រុមរបស់អ្នកអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រដែរឬទេ និងក្លាយជាជើងឯកទូទាំងប្រទេសក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festivalប្រចាំឆ្នាំ ២០១៨។

ព័ត៌មានលម្អិតបន្ថែម សូមអានខិតប័ណ្ណផ្សព្វផ្សាយឬ សូមទំនាក់ទំនងលេខ៖077 777 928 ឬ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖www.facebook.com/TigerBeerKH #TSFF2018

សូមពិសាដោយការទទួលខុសត្រូវ

អត្ថបទ៖ ថមសន

 


ចែករំលែក៖