ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទេសចរណ៍ចិនម្នាក់ផឹកស្រាហួសកម្រិតគាំងបេះដូងស្លាប់

ចែករំលែក៖

ព្រះសីហនុ៖ យោងតាមរបាយការណ៍សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ៖ កាលពីវេលាម៉ោង ០៣និង៥០ នាទីទៀបភ្លឺ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ បុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសារគាំងបេះដូង បន្ទាប់ពីបុរស រូបនេះផឹកស៊ីនៅផ្ទះសំណាក់លីនហាវ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រហូតដល់ពេលវេលាកើតហេតុខាងលើ ស្រាប់តែ មានអាការមិនប្រក្រតី ត្រូវបានមិត្តភក្តិជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកព្រះសីហនុ (ពេទ្យចំការចេក ) ប៉ុន្តែបានស្លាប់តាមផ្លូវ ។

សមត្ថកិច្ចឲ្យដឹងថា សាកសពឈ្មោះ LiU TAi FANG ភេទប្រុស ឆ្នាំកំណើត 04.05.1971 សញ្ជាតិចិន អ្នកទេចរណ៍ កាន់លិខិតឆ្លងដែនលេខ:313216780 ផុតសុពលភាពថ្ងៃទី 04-05-2026 ,ទិដ្ឋការលេខ Ti.00727518 អស់ សុពលភាព09-01-2018 ។

តាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ទិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិខេត្តព្រះសីហនុ និងកម្លាំងជំនាញ បច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថា សាកសពស្លាប់ដោយសារគាំងបេះដូង ផឹកស្រាលើសកំណត់ ) ។

បច្ចុប្បន្នសាកសពបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក )រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាមុី៕ ឆ្លាម សមុទ្រ


ចែករំលែក៖