ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឈាមដាបពេញផ្ទៃមុខសំកុកម្នាក់ឯងផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមពេញផ្ទៃមុខអង្គុយសំកុកម្នាក់ឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់នាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈដែលជិះម៉ូតូប្រើប្រាស់ល្បឿនលឿន ខ្វះប្រុងប្រយ័ត្នបណ្ដាលឲ្យដួលតាមផ្លូវកាលពីថ្ងៃ ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦និង៣៥ នាទី ល្ងាចលើផ្លូវលេខ ២១៤ ស្ថិតក្នុងភូមិ រូបគោ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងគ្រោះមានឈ្មោះ ប៊ិន សុខា អាយុ ៣២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ខណៈម៉ូតូម៉ាក ស្កូបពីពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង ១H ០៤០១ ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក្ស ស្កូបពី ពណ៌ ស ពាក់ផ្លាកលេខ ស្វាយរៀង ១H ០៤០១ធ្វើដំណើរពីត្បូងទៅជើង ដោយបើកបរដោយរប្រើប្រាស់ល្បឿនលឿន ស្រាប់តែរេចង្កូតដួលបោកក្បាលលើផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកភូមិក៏ដូចជាសមត្ថកិច្ចមូលដ្ឋានបានជួយយកជនរងគ្រោះមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងទាក់ទងទៅក្រុមគ្រួសារផងដែរ៕ យឹម សុថាន


ចែករំលែក៖