ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆេះតូបលក់ខោអាវមួយកន្លែងកាលពីវេលាម៉ោង ១២ និង ២០ នាទី ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ បណ្តាលឲ្យរងរបួសស្រាលមនុស្ស២នាក់ ស្ថិតនៅភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លី ឆវី ភេទស្រី អាយុ ២៦ឆ្នាំ (តូបទំហំ៣×៤ម៉ែត្រ)ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី (មូលហេតុ គឺ រលំកានសាំងទៅប៉ះចង្រ្កានបាយ)ទើបបណ្ដាលឲ្យឆេះ ធ្វើឲ្យរលាកេជនរងគ្រោះឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ២២ឆ្នាំ ជាម្ដាយ និងកូនស្រីឈ្មោះ វ៉ាន់ សូហ៊ួ អាយុ ០១ខែ ទាំងម្ដាយនិងកូន រងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ។
ក្រោយកើតហេតុ ត្រូវបានកងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលមិនបង្កឲ្យមានការរាលដាលនោះទេ គ្រាន់តែខូចខាត ឆេះខោអាវអស់មួយចំនួន ៕ ប៊ុន រិទ្ធី