ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​បែក​ថ្នាំ ​ដើរ​ស្រាតដោះ​ខោអាវ​​តាម​ដងផ្លូវ ត្រូវអាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

​ភ្នំពេញ ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសម្នាក់ប្រើប្រាស់ហួសកម្រិតរហូរឈានទៅដល់ការបាត់បង់ស្មារតី បាន​ដោះ​ខោអាវ​ដើរ​អាក្រាតកាយ​តាម​ដងផ្លូវ តាំងពី​ផ្លូវ​ម៉ៅ​សេទុង កែង​និង​ផ្លូវ​លេខ១០៥ ខណ្ឌចំការមន អស់​រយៈពេល​ជាង​មួយ​ម៉ោង ដើរ​រហូតដល់​ចំណុច​រង្វង់​វិមានឯករាជ្យ បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ចខណ្ឌដូនពេញដែលកំពុង​ប្រចាំការ​នៅចំណុច​រង្វង់​វិមានឯករាជ្យ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាខណ្ឌ​ដូនពេញភ្លាមៗ កាលពី​វេលា​ម៉ោង ៨យប់ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ។

យោងតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ​គេ​ឃើញ​បុរស​បែក​ថ្នាំ​ខាងលើនេះ បានដើរទាំង​អាក្រាតកាយ ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ​កែង​នឹង​ផ្លូវ​លេខ១០៥ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋធ្វើដំណើរដើររហូតដល់​ចំណុច​រង្វង់​វិមានឯករាជ្យមិនឃើញមានអាជ្ញាធរខណ្ឌចំការមនណាម្នាក់ចុះមកឃាត់បុរសខាងលើនេះឡើយ ។ ភ្លាមនោះ កម្លាំងអាជ្ញាធរខណ្ឌដូនពេញ កំពុងតែ​ប្រចាំការ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញដូច្នេះក៏ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាខណ្ឌ​ដូនពេញភ្លាមៗ តែម្តង ។

ក្រោយឃាត់ខ្លួនទើបដឹងថា បុរសខាងលើនេះបែកថ្នាំ ក៏បានបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំផងដែរ ៕ស រស្មី


ចែករំលែក៖